ថ្ងៃ Thursday, July 18, 2013 | ប្រភព៖ Postkhmer | អាន 1133 ដង

ភ្នំពេញ៖  ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អ៊ែរ​អេ​ស៊ី បានចាប់ផ្តើម​បើក​ជើងហោះហើរ​ថ្មី​របស់ខ្លួន​រវាង​បាងកក និង​ខេត្តសៀមរាប​។​

​ក្រុមហ៊ុន​អាកាសចរណ៍ ថៃ​អ៊ែរ​អេ​ស៊ី​ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស ម៉ាឡេស៊ី នឹង​ចាប់ផ្ដើម​ជើងហោះហើរ​ត្រង់​រវាង​ព្រលានយន្តហោះ​ខេត្តសៀមរាប និង​ព្រលានយន្តហោះ​ដន​មឿង​ទីក្រុង​បាងកក​នៅ​ថ្ងៃទី​១​ខែតុលា​ខណៈ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ស្វែងរក​ការពង្រីក​ក្នុង​តំបន់​។​

​ក្រុមហ៊ុន​នឹង​ប្រើ​យន្តហោះ​អ៊ែរ​ប៊ើ​ស​៣២០ ដោយ​ហោះហើរ​ក្រុង​បាងកក​-​សៀមរាប​ជា​រៀងរាល់ថ្ងៃ​។​

លោក Tassapon Bijleveld អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អ៊ែរ​អេ​ស៊ី​បាន​ឲ្យ​ដឹងថា​៖ «ការផ្ដោត​ការយកចិត្តទុកដាក់រ​បស់​យើង​នៅ​ឆ្នាំនេះ​មាននៅ​ក្នុង ឥណ្ឌូចិន​»។​

​ឥណ្ឌូចិន​ជា​ទិសដៅ​ធំ​ទី​ពីរ​របស់​ថៃ​អ៊ែរ​អេ​ស៊ី បន្ទាប់ពី​ប្រទេស​ចិន​។ ការលក់​សំបុត្រ​របស់​ក្រុមហ៊ុន​នេះ​នៅក្នុង​តំបន់​កើនឡើង​១​ភាគ​៤​នៃ ទីផ្សារ​សរុប​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះហើយ​ត្រូវ​រំពឹងថា​នឹង​កើនឡើង ដល់​១​ភាគ​៣​ត្រឹម​ឆ្នាំ​២០១៥​។​

​សៀមរាប នឹង​ជា​ទិសដៅ​ទី​៦​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នៅក្នុង​តំបន់​បន្ទាប់ពី ទីក្រុង​យ៉ាំង​ហ្គោ​ន ម៉ាន​ដា​ឡៃ ហាណូយ ទីក្រុង​ហូជីមិញ និង​ទីក្រុង​ភ្នំពេញ​។​

​លោក ហូ វណ្ឌី សហប្រធាន​ក្រុមការងារ​វិស័យ​ទេសចរណ៍​ឯកជន​-​រដ្ឋាភិបាល បាន​ថ្លែងថា ភ្ញៀវទេសចរ​ជាង​៣០​ភាគរយ​មកកាន់​កម្ពុ​ជា​តាមរយៈ​ប្រទេស​ថៃ​។ លោក​បន្តថា​៖ «ខ្ញុំ​សង្ឃឹមថា ជាមួយនឹង​ដំណើរការ​ជើងហោះហើរ​នេះ​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែច្រើន​នឹង ពិចារណា​ពី​ការហោះហើរ​ចូលមក​កម្ពុជា​ដែល​នឹង​នាំ​ភ្ញៀវទេសចរ​កាន់តែ ច្រើនឡើងៗ​មក​កម្ពុជា​»។​

​លោក​បាន​បន្ថែមថា ទិសដៅ​មួយ​ដែល​ពេញនិយម​បំផុត​នៅ​កម្ពុជា​គឺ​ខេត្តសៀមរាប​ដែល​ទាក់ទាញ​បាន ចំនួន​៥០​ភាគរយ​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​មកកាន់​កម្ពុជា​ខណៈ​ភ្នំពេញ ទទួលបាន​៣០​ភាគរយ​៕

(យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ)

More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble