ថ្ងៃ Thursday, July 18, 2013 | ប្រភព៖ rfi | អាន 1043 ដង

អេ​ស្ប៉ា​ញ​បាន​បញ្ចេញ​ប្រតិកម្ម​មុនគេ ឆ្លើយតប​ទៅនឹង​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​សហភាព​អាមេរិក​ខាងត្បូង ដែល​ទាមទារ​ឱ្យ​អឺរ៉ុប​សុំទោស​ជា​សាធារណៈ ចំពោះ​ទង្វើ​បិទផ្លូវ​អាកាស​ហាមឃាត់​មិនឱ្យ​យន្តហោះ​ប្រធានាធិបតី បូ​លី​វី លោក អេ​វ៉ូ ម៉ូ​រ៉ា​ឡេស ហោះ​កាត់ កាលពី​ថ្ងៃ​ពុធ​។  ជាមួយនឹង​ការអំពាវនាវ​ឱ្យ​បូ​លី​វី​ស្ងប់ស្ងាត់​ត្រជាក់ចិត្ត អេ​ស្ប៉ា​ញ បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ថា​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​សុំទោស​ទេ​។​

​គឺ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អេ​ស្ប៉ា​ញ ផ្ទាល់​តែម្តង ដែល​បាន​ចេញមុខ​ពន្យល់​បំភ្លឺ តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ឱ្យ​បូ​លី​វី ងាក​មក​ប្រកាន់​ជំហរ​សា្មរ​តី ស្ងប់ស្ងាត់ និង​កសាង​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ឡើងវិញ ព្រោះ អេ​ស្ប៉ា​ញ និង​ប្រទេស​នៅ​អឺរ៉ុប តែង​ចាត់វិធានការ ទៅតាម​ព័ត៌មាន​ដែល​ទទួលបាន​។ ព័ត៌មាន​ដែលថា Edward Snowden បាន​ឡើង​យន្តហោះ​ជាមួយ​ប្រធានាធិបតី​បូ​លី​វី​។ ប៉ុន្តែ​លោក​ប្រមុខ​ការទូត​អេ​ស្ប៉ា​ញ​មិនបាន​បញ្ចេញ​ឈ្មោះ​ប្រភព​ផ្តល់ព័ត៌មាន​នោះទេ​។​

ម្យ៉ាងវិញទៀត អេ​ស្ប៉ា​ញ​ក៏​មិនដែល​បាន​បិទផ្លូវ​អាកាស ឬ​ហាមឃាត់​មិនឱ្យ​យន្តហោះ​ប្រធានាធិបតី ចុះចត​ចាក់​ប្រេង​ឡើយ ! ដូច្នេះ​សរុបមក អេ​ស្ប៉ា​ញ គ្មាន​កាតព្វកិច្ច​អ្វី​ត្រូវ​សុំទោស​បូ​លី​វី​ទេ​។ នេះ​ជា​ប្រសាសន៍​របស់​ប្រមុខ​ការបរទេស​អេ​ស្ប៉ា​ញ ដែលមាន​ចេតនា​តែមួយគត់​គឺ​ពន្លត់​កំហឹង​បូ​លី​វី​។​

​តាម​ការពិត ប្រទេស​បារាំង​បាន​សម្តែង​ការសោកស្តាយ​ភ្លាម នៅពេល​ប្រធានាធិបតី​បូ​លី​វី ចុះ​ដល់​ប្រទេស​អូ​ទ្រី​ស្ត ប៉ុន្តែ​មិន​គ្រប់គ្រាន់​សម្រាប់​រំសាយកំហឹង​ឡើយ​។ បូ​លី​វី និង​សម្ព័ន្ធមិត្ត  អេក្វាទ័រ វេ​ណេ​ស៊ុយ​អេ​ឡា អា​ហ្ស​ង់​ទីន សូ​រី​ណា​ម អ៊ុយ​រ៉ា​ហ្គា​យ ប៉ា​រូ​ហ្គា​យ ចង់ឱ្យ បារាំង អេ​ស្ប៉ា​ញ ព័រ​ទុយ​ហ្គា​ល់ សុំទោស​ជា​សាធារណៈ​។​

​លោក ម៉ូ​រ៉ា​ឡេស (Molales) បាន​ថែម​ចោទប្រកាន់​សហរដ្ឋអាមេរិក ថា​ជា​អ្នក​ដាក់​សម្ពាធ​លើ​បារាំង​អេ​ស្ប៉ា​ញ​ព័រទុយហ្កាល់​និង​អ៊ីតាលី ដើម្បីឱ្យ​ប្រទេស​ទាំងនេះ​បិទ​ដែនអាកាស ដែល​ជំរុញ​ឱ្យ​យន្តហោះ​ត្រូវ​បង្ខំចិត្ត​ចុះចត​ជាបន្ទាន់​នៅ​ប្រទេស​អូ​ទ្រី​ស្ត​។​

Edward Snowden តាម​ប្រមាញ់​ដោយ​ប៉ូលិស​អាមេរិក ដែល​កំពុង​បន្ត​ស្ថិតនៅក្នុង​ព្រលានយន្តហោះ​ក្រុង​ម៉ូស្គូ បាន​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ក្នុង​២១​ប្រទេស ប៉ុន្តែ​ភាគច្រើន រាប់ទាំង​បារាំង អាល្លឺម៉ង់ អេ​ស្ប៉ា​ញ និង អ៊ីតាលី​ផង សុទ្ធតែ​នាំគ្នា​បដិសេធ​ទាំងអស់​៕

(យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ)

More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble