ថ្ងៃ Wednesday, July 24, 2013 | ដោត៖ ស្រីតី | អាន 1628 ដង

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​គេហទំព័រ​ថ្មីៗ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា គ​.​ជ​.​ប បានស្នើ​ឲ្យ​លោក សេង​  ​ប៊ុន​វ៉េង​ ​ហៅ​អាចារ្យ​អេ  ម្ចាស់​វិទ្យុ​អេ​ប៊ី​ស៊ី ធ្វើការ​កែតម្រូវ​សម្តី​ខ្លួន​ដែល​បាន​អត្ថាធិប្បាយ​ថា ទាហាន​ខ្មែរ​នឹងធ្វើ​បដិវត្ត​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​។​

កាលពី​ថ្ងៃ​ម្សិលមិញ ជុំវិញ​ឱកាស​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ម្ចាស់​វិទ្យុ​អេ​ប៊ី​ស៊ី​ដ៏​មាន​ប្រជាប្រិយភាព បាន​ឆ្លើ​ប​សំណួរ​របស់​សហការី​ខ្លួន​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​មិន​ត្រឹមតែ​អ្នកមាន​ទេ​ដែល​រត់​អស់ អ្នកក្រ​ក៏​នឹង​រត់​ផងដែរ ប៉ុន្តែ​បញ្ហា​ត្រង់​ពួកគាត់​អត់​មាន​លុយ​ជិះ​យន្តហោះ​។​

ការរត់​ចេញពី​ស្រុក គឺ អាចារ្យ​អេ ដែលមាន​ឈ្មោះ​ដើម​ថា សេង ប៊ុន​វ៉េង​នោះ ចង់​សម្តៅលើ​ការធ្វើ​រដ្ឋប្រហារ​របស់​ទាហាន​ខ្មែរ​ទៅលើ​រដ្ឋាភិបាល ប្រសិនជា​រដ្ឋាភិបាល​នេះ​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

អាចារ្យ​អេ បាន​លើកឡើងថា កាយវិការ​របស់លោក សម រង្ស៊ី ដូចជា​ឱន​ថើប​ដី​នោះ គឺជា​ការយក​គំរូ​តាម​លោក ថាក់ស៊ីន អតីត​នាយករដ្ឋមន្ត្រី​ថៃ (​កាលពី​លោក​ត្រូវបាន​លើកលែងទោស​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០០៨ ) ដែល​បាន​ឱន​ថើប​ដី​ពេល​ដល់​ព្រលានយន្តហោះ​នៅ​ទីក្រុង​បាងកក​។​

អាចារ្យ​អេ​បាន​និយាយថា​៖ «​គាត់ [​សម រង្ស៊ី​] យក​គំ​រូពី​លោក​ថាក់ស៊ីន​។ ចុះ​ទាហាន​ខ្មែរ​មិនចេះ​យក​គំរូ​តាម​ទាហាន​ថៃ ទេ​ហី យល់​អត់​ទេ បងប្អូន​។ យ៉ាងយូរ​បី​ខែ ទាហាន​ខ្មែរ​ធ្វើ​បដិវត្ត ជឿ​ទៅ ជឿ​ទៅ បើ​គាត់​ចុះ​យក​ថាក់ស៊ីន ស៊ីណា​វ៉ាត ជា​គំរូ ទាហាន​ខ្មែរ​ក៏​ចេះ​ធ្វើ​អីចឹង​ដែរ​។ អា​នឹង​របស់​អញ អញ​ច្បាំង​មក​បាន ហ្ហែង​មកពីណា​មក​ដណ្តើម​របស់​អញ​… អាចារ្យ​អេ អត់​យក​ជីវិត​មក​តស៊ូរ​ទេ​អញ​ទៅមុន​ហើយ​»​។​

លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​អះអាងថា លោក​បាន​ឲ្យ​គណៈកម្មការ​ជំនាញ​ត្រួត​ពិនិត្យមើល​បញ្ហា​នេះ ហើយ​ក្រុមការងារ​របស់លោក បាន​ទូរស័ព្ទ​ទៅ​ភាគី​ខាង​វិទ្យុ​ដើម្បី​ឲ្យ​មាន​ការកែរ​តម្រូវ​ពាក្យសម្តី​ឡើងវិញ​។​

តាមពិត លោក សេង ប៊ុន​វ៉េង បាន​និយាយ​ពាក្យ​ជាច្រើន​ទៀត​ទាក់ទង​នឹង​ការបន្តុះ​បង្អាប់​ដល់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្រោម​ការដឹកនាំ​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា ដោយ​លោក​បាន​លើកឡើងថា យោធា​សុទ្ធតែ​មានការ​ស្មោះស្ម័គ្រ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

សម្តី​របស់លោក​បា​នប​ង្ក​ឲ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ជាពិសេស​ពី​សំណាក់​អ្នក​ស្តាប់​ដែលមាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ សម្រាប់​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​សង្គ្រោះ​ជាតិ នេះ​ជាស​ម្តី​បំភិតបំភ័យ​មួយ ដោយ​អះអាងថា ទាហាន​នឹងមិន​ធ្វើបែបនេះ​ឡើយ ផ្ទុយទៅវិញ ពួកគាត់​នឹង​រឹតតែ​សប្បាយចិត្ត​ចំពោះ​ការទទួលបាន​ប្រាក់ខែ​ខ្ពស់​៕​

(យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព័ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ)

More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble